សាកលវិទ្យាល័យ​បាត់ដំបង



អគារសាកលវិទ្យាល័យបាត់ដំបង រួមទាំងសមិទ្ធផលនានា ក្នុងខេត្ដបាត់ដំបង ដែលទើបត្រូវបានស្ថាបនាកសាងឡើង ក្រោមគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី ស ខេង និងលោកជំទាវ រួមទាំងសប្បរសជននានា បានប្រារព្វពិធី សម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី៩ ខែធ្នូឆ្នាំ២០១០។ ពិធីដ៏មានអត្ថន័យជាប្រវត្ដិសាស្ដ្រនេះ ត្រូវបានការ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រម ទាំងវត្ដមាន ឯកឧត្ដម លោកជំទាវ ឧបនាយករដ្ឋមន្ដ្រី ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឥស្សរជន ជាន់ខ្ពស់តំណាងគ្រប់ស្ថាប័នរបស់ រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដម លោកជំទាវ ឥស្សរជនជាន់ខ្ពស់តំណាងស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា ឥស្សរជនការទូតនៃបណ្ដាប្រទេសជាមិត្ដនានាប្រចាំកម្ពុជា ព្រមទាំងវត្ដមាន ឯកឧត្ដម លោកជំទាវ មន្ដ្រីថ្នាក់ដឹក នាំ និងប្រជាពលរដ្ឋខេត្ដបាត់ដំបង ជាច្រើបរូប។ ការសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលសង្គមទាំងអស់ នៅ ពេលនេះ គឺជាព្រត្ដិការណ៍ជាវ្រត្ដិសាស្ដ្រថ្មីមួយទៀត ដែលបងប្អូនប្រជាពលរដ្ឋ និង អាជ្ញាធរដែនដីនៅខេត្ដបាត់ដំបង ក៏ដូច ជាប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស ចងចាំ មិនអាចបំភ្លេចបានថា នៅក្នុងរយៈពេលជាង៣០ឆ្នាំកន្លងទៅ ក្រោយពី ការដូលរលំនៃ របបប្រល័យពូជសាសន៍ ប៉ុល ពត សាកលវិទ្យាល័យភូមិន្ទបាត់ដំបង ត្រូវបានស្ថាបនា និងដាក់ឱ្យដំណើរ ការឡើងវិញ ជាមួយនិងឈ្មោះថ្មីដែលហៅថា សាកលវិទ្យាល័យបាត់ដំបង ដោយបានទទួលការគាំទ្រ និងការយកចិត្ដទុក ដាក់ឧបត្ថម្ភយ៉ាងខ្លាំងក្លា ពីឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី ស ខេង និងលោកជំទាវ រួមជាមួយនិងរាជរដ្ឋាភិបាល និងសប្បរស ជនជាច្រើនទាំងក្នុងនិងក្រៅប្រទេស។ សមិទ្ធផលដែលយើងទទួលបាននៅថ្ងៃនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា កម្ពុជា ជា ពិសេសខេត្ដបាត់ដំបងទាំងមូល បាននិងកំពុងបង្កើនកាន់តែខ្លាំងក្លាថែមទៀត នូវសក្ដានុពលនៃធនធានមនុស្ស ដែលប្រកប ដោយសមត្ថភាព និងទេពកោសល្យថ្មីៗ សំរាប់ចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។