ប្រាសាទអង្គរវត្ត
នៅលើផែនដីមានកន្លែងមិនច្រើនទេដែលអាចប្រកួតប្រជែងនឹងភាពត្រចះត្រចង់នៃប្រាសាទអង្គរវត្ត។ អង្គរវត្តគឺជាសំនង់ខាងសាសនាធំជាងគេនៅលើពិភពលោក។ ពិតហើយនេះជាអច្ឆរិយវត្ថុមួយនៃ ពិភពលោក។ ប្រាសាទនេះត្រូវបានគេជឿថាប្រើជាប្រាសាទ និងជាផ្នូរសំរាប់ព្រះបាទសូរ្យវរ្ម័នទី២ នៅចំកណ្តាលចក្រភពខ្មែរនៅពាក់កណ្តាលទីមួយនៃសតវត្សទី១២។ អង្គរវត្តត្រូវបានថែរក្សាល្អបំផុតនៅក្នុងចំនោមប្រាសាទនៅ សម័យអង្គរ។ ប្រាសាទផ្សេងៗទៀតនិងទីក្រុងដែលមានកំពែងព័ទ្ធជុំវិញអង្គរធំ មានន័យថាស្ថាបត្យកម្មខ្មែរទាក់ទងនឹងគំនិតនៃប្រាសាទភ្នំ។ទឹកដីដែលជាតំបន់ឆ្នេរដ៏ស្រស់ស្អាតនៅកម្ពុជា គឺខេត្តព្រះសីហនុ។ ក្នុងមួយថ្ងៃៗមានទេសចរទៅកម្សាន្តរាប់រយនាក់នៅតាមឆ្នេរសមុទ្រដែលមានខ្សាច់សក្បុស ។ ក្រៅពីតំបន់ឆ្នេរសមុទ្រដែលជាតំបន់ទេសចរដ៏សំខាន់ខេត្តនេះក៏ជាតំបន់ឧស្សាហកម្មផងដែរ ។ មានកំពង់ផែអន្តរជាតិមួយកន្លែងដែលមានផ្ទៃប្រមាណ៩៨០០ម៉ែត្រការេកសាងឡើង នៅក្នុងឆ្នាំ១៩៥៤ និងបើកឱ្យមានការប្រើប្រាស់នៅក្នុងឆ្នាំ១៩។